អំពីខ្ញុំ
ជម្រាបសួរបងប្អូនទាំងអស់គ្នា!
អរគុណដែលបានចូលមើលកំណត់ហេតុរបស់ខ្ញុំ ខ្ញុំសង្ឃឹមអ្វីដែលខ្ញុំបានកត់ចូលក្នុងនេះ នឹងផ្ដល់មកខ្ញុំវិញអនុស្សាវរីយ៍ផ្សេងនៅពេលដែលខ្ញុំកាន់តែចាស់ទៅ ហា ហា៎ ។ និយាយអញ្ខឹងភ្លេចប្រាប់ឈ្មោះឲ្យអ្នកទាំងអស់គ្នាដឹង ខ្ញុំឈ្មោះ សាន ទិត្យវិរៈ តែហៅខ្ញុំថា វិរៈ ទៅបានហើ។ ហើយបើមានអ្នកណាហៅខ្ញុំ កាប៊ូតុ ឬ ចេកគី កុំខ្វល់អី នោះក៏ជាឈ្មោះរបស់ខ្ញុំដែរ ខ្ញុំរាល់ថ្ងៃគិតសឹងបែកខួរក្បាល ដើររកឈ្មោះដាក់ខ្លួនឯង។ ខ្ញុំជាអ្នកស្រុកបាត់ដំបង តែមករៀននៅភ្នំពេញ យូរហើយ និងមានការងារធ្វើនៅទីក្រុងនេះដែរ តែខ្ញុំមិនដែលភ្លេចស្រុកកំណើតខ្ញុំទេ ឲ្យតែទំនេរពីការងារខ្ញុំតែងតែទៅលេងស្រុក។ ចំណង់ចំណូលចិត្តខ្ញុំគឺ រថយន្ដ ខ្ញុំចូលចិត្តឡានទំនើប ស្អាតៗ អេឡេហ្កង់ ប៉ុន្តែខ្ញុំគ្មាន ៛ ទិញទេ ទើបជិះតែអាប៉ោងខ្មៅខ្ញុំ តែខ្ញុំស្រឡាញវាណាស់ កុំយកសឺដែសមកដូរ ខ្ញុំមិនដូរទេ។ និយាយពីកុំព្យូទ័រវិញ ចេះបន្តិចបន្តួចដែរ បើខូចចេះដូរគ្រឿង ហេ ហេ… ទូរស័ព្ទស្រឡាញ់បន្តិចដែរ មិនសូវរើសទេ ឲ្យតែមានខ្យល់អុកស៊ីសែនទៅក៏ប្រើបានដែរ…
សង្ឈឹមថាព័ត៌មាននេះអាចឲ្យអ្នកកាន់តែស្និតស្នាលជាមួយនឹងខ្ញុំ។
រីករាយទទួលយក ការផ្ដល់យោបល់ជានិច្ច!
វិរៈ
Why are there nothing to show about u? Im waiting to see …
What about you?
hey about tag! but i can see nufin abt u! how come?
^ deedee, about info is done now… but you should have khmer unicode to see it… I don’t intent to do the english version since i want to promote khmer usage.
hey i know u wanna promote about khmer, but it’s too difficult for me cuz de computer at de net shop doesnt hav khmer unicode te.. so i can read nufin in ya blog…
Hey deedee,
why don’t you try to get Khmer unicode installed in those shop? You can just ask the shop owner. This is not a big deal. Don’t forget na, you (as the client) are the king. The shop have to knee their feet. If they don’t, ស្ដេចអាចប្រហារជីវិតពួកគេ ៩ ជំនាន់បាន !
មិត្តភាព
well I think it’s a bit strange for some khmer internet shop that don’t have khmer unicode installed in their machine, well I apreciate those who have it anyway
you should start convincing them… can u? if this work, you are also help our cambodia! imagine how pleasant we are if we could see our beautiful script on every computer in cambodia? oh by the way, most shop have chinese, korean… install, why? because they need to satisfy their customer… and they need to think to satisfy our khmer customer too!
វិរៈ
soben: yah i think so… good idea ! thanks soben.
rak3k: well i agree with u. that ’s a good suggestiong.. i’ll try dat… thanks..
វិរៈ
It is very nice to see you have create a wonderful blog here.
I am also khmer and would like to invite you to have a look free blog website that I just created which uses wordpress too. If you would like your blog to move to http://khmerblog.com I will very happy to help.
So come and check out free blog from http://khmerblog.com that own by khmer.
Regards,
khmerboy
ស្តាប់ទៅដូចជាស្រឡាញ់ស្រុកកំណើតណាស់ ។ ទៅលេងស្រុកកំណើតនៅពេលអស់លុយទេដឹង ? ហេហេ…និយាយលេងទេ! អ្នកពិតជាកូនត្រឹមត្រូវបំផុតហើយមើលទៅ! តើអ្នកមានសង្សារហើយឬនៅ? អាងនឹង… តែម្ដង ។
បើស្រុកមិនស្រឡាញ់ ទៅស្រឡាញ់អ្វីវិញទៅ? ខ្ញុំមិនមែនជាអ្នកស្នេហាជាតិប៉ុន្មានទេ តែក៏ស្រឡាញ់ស្រុកគួរសមដែរ តែបើមានឱកាសទៅក្រៅប្រទេស ខ្ញុំក៏មិនទុកឲ្យកន្លងហួសដែរ។ អូ៎ និយាយទៅវាត្រូវបន្តិចដែរ ពេលណាទៅស្រុកមិនសូវចាយលុយប៉ុន្មាន ព្រោះអ្វីៗក៏ថោក… ជួនកាលចាយលុយបង ជួនកាលចាយលុយប្អូន… ចំណែកអារឿងមានសង្សារឬនៅនោះ មិនហ៊ានប្រាប់ទេ ព្រោះបើថាមាន ខ្ញុំហ្នឹងអួតពេក តែបើថាអត់ ខ្ញុំហ្នឹងអន់ពេក… ទុកថ្ងៃក្រោយចាំប្រាប់ចុះ!
បើនិយាយអញ្ចឹងមានន័យថាអ្នកមានសង្សារហើយមើលទៅ ។ ប្រសិនស្គាល់ស្រីៗច្រើនជួយរកឲ្យខ្ញុំមួយផង រាល់ថ្ងៃនេះរកតែស្រីចាប់ដៃលេងមិនបាន ហឺយនិយាយទៅឈឺចាប់ណាស់ កើតមកមួយជាតិនឹងគេដែរ តែគ្មានស្រីណាស្រឡាញ់ពិតជាយ៉ាប់មែនទែនខ្ញុំ ។
សង្ឃឹមថាអ្នកនឹងថែរក្សាស្នេហារបស់អ្នកឲ្យបានល្អ កុំឲ្យមានគេមកដណ្ដើម ។
សូមជូនពរឲ្យអ្នកជួបតែសេចក្ដីសុខជារៀងរហូត ។
ពីអ្នកកំសត់!
seY, I ma omeD a naf fo ru golbew. fI u onnud em, I tsuj a yppah nam ot nioj ot tnemmoc ni ru golb. hahahahehehehe
សួស្ដីបងប្អូនពីព្រះទិសកម្ពុជា
អលៅនេះខ្ញុំវ៉ាគងពីសាលារៀនមានកាលរៀនសូតភាសាខ្មែរបាន។
just practicing ^រ្ញ^ please correct my spelling and grammar mistakes. អរគុណ
សូមជំរាបសួរពីក្រៅរបង !
ខ្ញុំមិននឹកស្មានថាបងប្អូនយើងមកជុំនំគ្នាស្ងាត់ៗយ៉ាងនេះសោះ ពិតជាអាក្រក់មែន។ បើកុំតែ Google ខ្ញុំមិនដឹងថាទីនេះសប្បាយយ៉ាងហ្នឹងទេ មើលទៅ។
“Jame” ខ្មែរហៅ “អាចែម”
^ សុកុំ ៖ បាទសួស្ដី.. មាន “កាល” រៀនសូត្រភាសាខ្មែរបានមែនឬ អញ្ចឹងខ្ញុំសូមជួយកែសម្រួលភាសានិយាយមន្តិចចុះ…
- ព្រះទិស > ប្រទេស
- អលៅ > ឥឡូវ
- វ៉ាគង > វ៉ាកង??
- មានកាល > មានពេល…
សង្ឃឹមថានឹងឆាប់ចេះ។
^ អាចែម ៖ មិនមែនមកពីពួកខ្ញុំជំនុំគ្នាស្ងាត់ៗទេ មនពី អាចែម មិនឆាប់ google តើ… អូ៎អីចឹង ស្វាគមន៍មកកាន់ “របង” !!
ហេ!សួរស្តីអ្នករាលគ្នាខ្ញុំមកពីទៅពីខេត្តសៀមរាបសុំទោសខ្ញុំរដឺនបនិ្តច
ហើយព្រោះខ្ញុំជាអ្នកសៀមរាបសុទ្ធសាទទាំងជីដូនជីតាម៉ាកុង។
សុំ!ជុំរាបសួរពីក្រៅទ្វារបងសូមពួកម៉ាកមីងមាគ្រប់ទិសទីជួយបើកទ្វាអោយផង
និយាយអីចឹងខ្ញុំឈ្មោះព្រេកព្រួនហៅស្វិតអាយុ23ឆ្នាំភេទប្រុសនូវលីវ។
បានជួបអ្នករាល់គ្នាជជែកកំសាន្តអីចឹងដូចជាសប្បាយចិត្តដល់ហើយឥឡូវនេះ
ហេមានអ្នកណាពូកែញ៉ែស្រីទេសូមជួយប្រាប់វិធីសាស្រ្តផងរាល់ថ្ងៃរកតែ
មួយគ្រាប់ធ្វើថ្នាំក៏គ្មានផង។សូមជួយមួយមកណាលោកម្ចាស់រាល់គ្នា
ឥឡូវកំពុងតែរងារាល់តែយប់អត់មានអីកំដៅសោះ។
អគុណអ្នករាល់គ្នាសូមជូនពរសំរាមចូលឆ្នាំចិនខាងមុខនេះមានឳកាសមក
លែងសៀមរាបផង។
អុញ ! រួចចុះបង ប្រាយយ៉ា ឯងអីក៏ឃ្លានចង់បានស្រីស្នេហ៍ម្លេះ ! អត់ចេះទិចនិច ម៉េចក៏មិនមកជួបខ្ញុំ ? យើងមកពិភាក្សាគ្នាដើម្បីរកវិធីដោះស្រាយ តើត្រូវធ្វើយ៉ាងណាដើម្បីបានស្រីស្នេហ៍នឹងគេ !
ហេស ហេស !!!
អត់ដូចតែគ្នាហ្នឹង !